តើអំឡុងពេលមានផ្ទៃពោះ គួរញ៉ាំអាហារក្នុងបរិមាណស្មើនឹង « មនុស្ស២នាក់ » ដែរឬទេ ?
ទេ! ការញ៉ាំអាហារសម្រាប់មនុស្ស២នាក់ ក្នុងពេលមានផ្ទៃពោះ គឺជាការយល់ខុស។
ទារកត្រូវការអាហារូបត្ថម្ភពីអ្នកម្ដាយ ប៉ុន្តែអ្នកម្ដាយមិនចាំបាច់ញ៉ាំច្រើនពេកទេ។ ការញ៉ាំច្រើនពេកអាចបង្កើនហានិភ័យនៃផលវិបាកពេលមានផ្ទៃពោះ។
ជាការពិតណាស់ ការឡើងទម្ងន់ពេលមានផ្ទៃពោះជារឿងធម្មតា ប៉ុន្តែបរិមាណកាឡូរីដែលត្រូវការខុសគ្នាតាមអ្នកម៉ាក់នីមួយៗ។ តើអ្នកម្ដាយគ្រប់រូបត្រូវមានរបបអាហារបែបណា ដើម្បីឲ្យមានសុខភាពល្អទាំងខ្លួនឯង និងកូនក្នុងផ្ទៃ ?

គន្លឹះសម្រាប់ញ៉ាំអាហារឲ្យមានសុខភាពល្អពេលមានផ្ទៃពោះ
១. អាហារដែលគួរទទួលទាន
ជ្រើសរើសទទួលទានអាហារចម្រុះតាមក្រុមខាងក្រោម៖
- ប្រូតេអ៊ីន៖ ស៊ុត សាច់ ត្រី សណ្តែក គ្រាប់ធញ្ញជាតិ
- អាហារសម្បូរជាតិកាល់ស្យូម៖ ទឹកដោះគោ ឬទឹកដោះគោគ្មានជាតិឡាក់តូស (ដូចជា ឬទឹកដោះគោសណ្តែកសៀង ទឹកដោះគោអាល់ម៉ុន ឬទឹកដោះគោស្រូវសាឡី )
- បន្លែ៖ ផ្កាខាត់ណាខៀវ , ការ៉ុត , ស្ពាណឺច , ដំឡូងជ្វា , ត្រកួន , ស្ពៃក្រញាញ់
- ផ្លែឈើ៖ ប៊ឺរី , ផ្លែប៉ោម , ក្រូច , ចេក , ផ្លែប័រ
- ខ្លាញ់ល្អ៖ ត្រីសាលម៉ុន , ប្រេងអូលីវ

២. ទទួលទានអាហារដែលមានកាឡូរីសមស្របទៅនឹងតម្រូវការរបស់រាងកាយ
តម្រូវការកាឡូរីរបស់អ្នកនឹងប្រែប្រួលទៅតាមដំណាក់កាលនីមួយៗនៃការមានផ្ទៃពោះ។ សម្រាប់ស្ត្រីដែលមានទម្ងន់ជាទូទៅត្រូវការកាឡូរីដូចខាងក្រោម៖
- ត្រីមាសទី១ (១២សប្តាហ៍ដំបូង)៖ មិនត្រូវការកាឡូរីបន្ថែមទេ
- ត្រីមាសទី២ (សប្តាហ៍ទី១៣ ដល់ ២៦)៖ ត្រូវការកាឡូរីបន្ថែមប្រហែល ៣៤០ កាឡូរីក្នុងមួយថ្ងៃ
- ត្រីមាសទី៣ (បន្ទាប់ពីសប្តាហ៍ទី២៦)៖ ត្រូវការកាឡូរីបន្ថែមប្រហែល ៤៥០ កាឡូរីក្នុងមួយថ្ងៃ
សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកអំពីបរិមាណកាឡូរី និងទម្ងន់ដែលសមស្របសម្រាប់អ្នក។

៣. អាហារ និងភេសជ្ជៈដែលស្រ្តីមានផ្ទៃពោះគួរចៀសវាង
- ចៀសវាង សាច់បន្លែ ត្រីឆៅ ឬមិនទាន់ឆ្អិនល្អ
- ចៀសវាងម្ហូបផ្អាប់ ហិរ និង ជូរ
- ចៀសវាង ទឹកផ្លែឈើ ទឹកដោះគោ ឬឈីសដែលមិនទាន់បានសំលាប់មេរោគ ( unpasteurized)
- បរិភោគទឹកសុទ្ធ ជំនួសភេសជ្ជៈមានជាតិស្ករ ដូចជា សូដា ទឹកផ្លែឈើផ្អែម និងភេសជ្ជៈប៉ូវកម្លាំង
- ចៀសវាងកាហ្វេ ឬតែដែលមានជាតិកាហ្វេអ៊ីន
- ហាមបរិភោគគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រា )
