Health Education


ជំងឺបូសក្នុងរន្ធត្រចៀក 👂 

ជំងឺបូសក្នុងរន្ធត្រចៀក គឺបង្កដោយឆ្លងនូវពពួកបាក់តេរីដែលបង្កឲ្យមានការលាកទៅលើរន្ធរោមដែលមាននៅលើផ្នែកក្រៅបំផុតនៃរន្ធត្រចៀកផ្នែកខាងក្រៅរបស់មនុស្ស ដោយផ្ដើមចេញពីការហើមនិងស្ទះរន្ធរោម ហើយតាមមកនូវការកុំខ្ទុស បង្កើតជាបូសក្នុងរន្ធត្រចៀក។ 
 


✍️ រោគសញ្ញានៃជំងឺនេះអាចមានដូចជា:   
• ឈឺចាប់ខ្លាំងក្នុងត្រចៀក 
• ឈឺចាប់ពេលសង្កត់រឺប៉ះលើស្លឹកត្រចៀក 
• ថយចុះការស្ដាប់ 
• ហើម និងឡើងក្រហមក្នុងរន្ធត្រចៀក និងបរិវេណជុំវិញត្រចៀក 
• មានការហូរទឹក/ខ្ទុសចេញពីត្រចៀក


👉 មូលហេតុដែរបង្កអោយមានបូសក្នុងត្រចៀកមានដូចជា 
•   ការឆ្កងនូវពួកបាក់តេរី  staphylococcus aureus   
•   បូកជាមួយកត្តា កម្ដៅ ,  អាកាសធាតុ ,  និង ការប៉ះទង្កិច ក្នុងរន្ធត្រចៀក (ដោយការកេះរឺខ្វៀល) 
•   ករណីអ្នកជំងឺដែលមានជំងឺខ្វះគ្រាប់ឈាមក្រហម (  hypogammaglobulinemia)   និង អ្នកជំងឺទឹកនោមផ្អែម (  diabetes )   អាចបង្កអោយមានការកើតបូសក្នុងត្រចៀករាំរៃ។ 
 

✍️ ការព្យាបាល 
•   ធ្វើការចោះបង្ហូខ្ទុះ និង សំអាត់ត្រចៀក ដោយត្រឹមត្រូវនិងសុវត្ថិភាព 
•   ប្រើប្រាស់ថ្នាំសម្លាប់មេរោក ដោយលេបនិងបណ្តក់ក្នុងត្រចៀក


✍️ ក្នុងករណីដែលមិនបានព្យាបាលអោយបានត្រឹមត្រូវ ជំងឺបូសក្នុងត្រចៀកអាចបង្កអោយមាន   
•   ការរាលដាលការរលាក់ទៅលើផ្នែកផ្សេងត្រចៀក 
•   ការរាលដាល់ទៅលើសរីរាង្គដែលនៅជុំវីញត្រចៀកដូចជា ឆ្អឹក mastoid (acute mastoiditis),   ក្រពេញទឹកមាត់ ( parotid gland) 
•   បន្សល់ស្លាក់ស្នាមនៃការលាក់ និង បង្កអោយមានការរួមតូចរឺស្ទះរន្ធត្រចៀក។